សារៈប្រយោជន៍ក្រូចថ្លុង
ហាមទទួលទានចំពោះអ្នកជម្ងឺថ្លើម តម្រងនោម និងអ្នកមានសម្ពាធឈាមទាប
១. ការពារមេរោគនៅប្លោកនោម និងពង្រឹងប្រព័ន្ធការពាររាងកាយៈ បរិមាណវីតាមីនស៊ីដ៏ច្រើនក្នុង ក្រូចថ្លុងជួយបង្កើនកម្រិតជាតិអាស៊ីតក្នុងតម្រងនោម វាប្រឆាំងទប់ទល់និងការរីកលូតលាស់នៃ មេរោគក្នុងប្រព័ន្ធតម្រងនោម។ ជាមួយគ្នានេះដែរ វីតាមីនស៊ីដើរតួនាទីជាសារធាតុប្រឆាំងនឹង អុកស៊ីតកម្ម (antioxidant) វាជួយបង្កើនសកម្មភាពកោសិការឈាមស ប្រយុទ្ធប្រឆាំងនឹងគ្រុណក្តៅ គ្រុនផ្តាសាយ និងការឆ្លងជម្ងឺនានា។
២. ការពារជម្ងឺស្ទះសរសៃរឈាម និងជំនួយឆ្អឹងៈ ក្រូចថ្លុងមានសារធាតុប៉ូតាស្យូមខ្ពស់ ជួយកាត់បន្ថយ នូវកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយនាំឲ្យបេះដូងមានដំណើរការល្អ។ សារធាតុប៉ូតាស្យូម ក៏ជួយឲ្យឆ្អឹងរឹងមាំ ការពារនូវជម្ងឺពុកឆ្អឹង។
៣. ធ្មេញមាំមួនៈ វីតាមីនស៊ី ជម្រុញដល់ការផលិតកូឡាហ្សែន។ កូឡាហ្សែនជួយការពារអញ្ចាញធ្មេញ និងជួយឲ្យធ្មេញរឹងមាំ។
៤. ថែរក្សាធ្មេញៈ ក្រូចថ្លុងផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ សារធាតុនេះជួយជម្រុញឲ្យចលនារបត់ឈាមនៅក្នុងរាងកាយ និងកាត់បន្ថយឱកាសការវាយប្រហារដោយគាំងបេះដូង និងស្ទះសរសៃឈាម។
៥. ជម្រុញការបញ្ចុះទម្ងន់ និង សម្រួលប្រព័ន្ធរំលាយអាហារៈ ក្រូចថ្លុងផ្ទុកជាតិខ្លាញ់ទាប វាជួយកាត់បន្ថយជាតិស្ករនៅក្នុងខ្លួន។ ជាតិសរសៃច្រើនធ្វើឲ្យយើងមានភាពឆ្អែត ជួយឲ្យការស្រូបយកជីវជាតិអាហារបានល្អ កាត់បន្ថយការរាគរូស និងទល់លាមក។
៦. ស្បែកស្អាត ក្មេងជាងវ័យៈ ការញ៉ាំក្រូចថ្លុងជាប្រចាំជួយកាត់បន្ថយ មុនលើស្បែក មុនលើមុខ ស្បែកស្ងួត និងស្នាមជ្រីវជ្រួញ។
៧. សក់លូតលាស់វែងៈ ក្រូចថ្លុងការពារសក់ជ្រុះ អង្គែ ធ្វើឲ្យសក់លូតលាស់បានល្អ ដោយសារវាសម្បូរដោយសារធាតុរ៉ែដូចជាកាល់ស្យូម ស៊ុលផួរ ស័ង្កសី ដែក ព្រមទាំងវីតាមីនអេ, ស៊ី និងប៊ី១។
៨. ការពារជម្ងឺមហារីកៈ ក្រូចថ្លុងផ្ទុកដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ជាតិសរសៃរ និង bioflavonoids ដែលជួយការពារជម្ងឺមហារីកដោះ និង មហារីកលំពែង។ ជាតិសរសៃរការពាររាងកាយពីជម្ងឺមហារីពោះវៀនធំ។
៩. ផលប៉ះពាល់អវិជ្ជមានៈ ក្រូចថ្លុងមានវីតាមីនស៊ី និង ប៉ូតាស្យូម ជាកត្តាជម្រុញឲ្យមានសម្ពាធឈាមទាប ធ្វើឲ្យគ្រោះថ្នាក់ចំពោះអ្នកជម្ងឺថ្លើម តម្រងនោម និងអ្នកមានសម្ពាធឈាមខ្សោយ។
៩. ផលប៉ះពាល់អវិជ្ជមានៈ ក្រូចថ្លុងមានវីតាមីនស៊ី និង ប៉ូតាស្យូម ជាកត្តាជម្រុញឲ្យមានសម្ពាធឈាមទាប ធ្វើឲ្យគ្រោះថ្នាក់ចំពោះអ្នកជម្ងឺថ្លើម តម្រងនោម និងអ្នកមានសម្ពាធឈាមខ្សោយ។





Comments
Post a Comment