សារៈប្រយោជន៍របស់ផ្លែស្រការនាគ





 សារៈប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលរបស់ផ្លែស្រការនាគ

ស្រការនាគជាផ្លែឈើនៅតំបន់ត្រូពិច ងាយស្រួលដាំ និង កម្រទទួលការយាយីពីសត្វល្អិតចង្រៃនានាណាស់។ ដូច្នេះការដាំដុះស្រការនាគនៅស្រុកខ្មែរយើងមានភាពងាយស្រួល មិនសូវរើសដី ព្រមទាំងមិនសូវទាមទារនូវការថែទាំខ្លាំងក្លាទេ។ ស្រការនាគចាប់ផ្តើមផ្កានៅដើមរដូវភ្លៀង  អាចក្នុងកំឡុងចុងខែមេសា ឬឧសភា ឯការប្រមូលផលអាចចាប់ផ្តើមនៅខែកក្កដារហូតដល់ខែធ្នូរ។ ការទទួលទានផ្លែឈើដាំដុះនៅក្នុងតំបន់ និងតាមរដូវកាលធម្មជាតិនៃការប្រមូលផលនាំមកនូវសុខភាពល្អមហាសាល។ ជាពិសេសផ្លែស្រការនាគនេះមានប្រយោជន៍ដល់សុខភាពច្រើនយ៉ាងណាស់ នៅទីនេះយើងនឹងលើកយកតែផលប្រយោជន៍សំខាន់ៗ ១០យ៉ាង មានដូចតទៅ៖

១/ ជំនួយបេះដូង ផ្លែនេះមានផ្ទុកនូវ ជាតិខ្លាញ់ដែលជាប្រភព អូមេហ្គា​៣ និង​អូមេហ្គា៦ វាជួយកាត់បន្ថយខ្លាញ់មិនល្អ (triglycerides)​ កាត់បន្ថយនូវគ្រោះថ្នាក់គាំងបេះដូង។ ឯវីតាមីនស៊ីជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ បង្កើនកូលេស្តេរ៉ូលល្អ។​

២/ ការពារ និងប្រឆាំងនឹងជម្ងឺមហារីក នៅក្នុងគ្រាប់នៃផ្លែស្រការនាគមានសារធាតុប្រឆាំងទប់ទល់នឹងកោសិការមហារីកឈ្មោះថា ហ្វីតូអាល់បុលមីន (phytoalbumins​)។ រីឯវីតាមីនស៊ី ទប់ទល់មិនឲ្យកោសិការមហាររីកលូតលាស់។

៣/ ជំនួយប្រព័ន្ធរំលាយអាហារ​​​​​​​​ និង ការស្រូបជីវជាតិអាហារ តាមរយៈជាតិសរសៃខ្ពស់ក្នុងផ្លែស្រការនាគ ជួយបំពេញភាពឆ្អែត និងជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួន ដែលល្អដល់ការបញ្ចុះទម្ងន់ និងការរំលាយអារហារធ្វើឲ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានល្អ។

៤/ ពង្រឹងប្រព័ន្ធការពាររាងកាយ ភាពសំបូរបែបនូវវីតាមីនស៊ី, ប៊ី ១, ​ ប៊ី ២,​ ប៊ី ៣ ព្រមទាំងកាល់ស្យូម, ផូស្វ័រ,​ ដែក, ប្រូតេអ៊ីន អាស៊ីតល្អ និងជាតិសរសៃ សុទ្ធតែជាសារធាតុជំនួយឲ្យប្រព័ន្ធរាងកាយរឹងមាំ។

៥/ ជំនួយភ្នែក ដោយសារសំបូរវីតាមីនអេ។

៦/ ទប់ស្កាត់ការភ័យតក់ស្លុត សំបូរដោយកាល់ស្យូម និង វីតាមីនស៊ី ជួយសម្រួលប្រព័ន្ធប្រសាទគ្រប់គ្រងភាពតក់ស្លុត។

៧/ ធ្វើឲ្យឆ្អឹងនិងធ្មេញរឹងមាំ ដោយសារវាសំបូរដោយកាល់ស្យូម និង ផូស្វ័រ។

៨/ ជួយឲ្យស្បែកភ្លឺថ្លា តាមរយៈភាពសំបូរដោយវីតាមីននិងជាតិទឹក។

៩/ ប្រឆាំងនឹងការរលាក​ កម្រិតជាតិស្ករតិចក្នុងផ្លែស្រការនាគ មិននាំឲ្យមានការបង្កើតនូវជាតិអាស៊ីតក្នុងខ្លួន (អាស៊ីតជាមេបង្កឲ្យមានការលាកនៅសន្លាក់ជាញឹកញាប់)។

១០/ ប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរា ដោយសារវាសំបូរដោយវីតាមីន និង​សារធាតុរ៉ែ។

សូមគ្រួសារលោកអ្នកមានសុខភាពល្អ និងប្រកបដោយសុភមង្គល!


Comments

Popular posts from this blog

About Us