Posts

Showing posts from August, 2017
Image
សារៈប្រយោជន៍ក្រូចថ្លុង ហាមទទួលទានចំពោះអ្នកជម្ងឺថ្លើម តម្រងនោម និងអ្នកមានសម្ពាធឈាមទាប ១. ការពារមេរោគនៅប្លោកនោម និងពង្រឹងប្រព័ន្ធការពាររាងកាយៈ បរិមាណវីតាមីនស៊ីដ៏ច្រើនក្នុង ក្រូចថ្លុងជួយបង្កើនកម្រិតជាតិអាស៊ីតក្នុងតម្រងនោម វាប្រឆាំងទប់ទល់និងការរីកលូតលាស់នៃ មេរោគក្នុងប្រព័ន្ធតម្រងនោម។ ជាមួយគ្នានេះដែរ វីតាមីនស៊ីដើរតួនាទីជាសារធាតុប្រឆាំងនឹង អុកស៊ីតកម្ម (antioxidant) វាជួយបង្កើនសកម្មភាពកោសិការឈាមស ប្រយុទ្ធប្រឆាំងនឹងគ្រុណក្តៅ គ្រុនផ្តាសាយ និងការឆ្លងជម្ងឺនានា។ ២. ការពារជម្ងឺស្ទះសរសៃរឈាម និងជំនួយឆ្អឹងៈ ក្រូចថ្លុងមានសារធាតុប៉ូតាស្យូមខ្ពស់ ជួយកាត់​បន្ថយ នូវកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយនាំឲ្យបេះដូងមានដំណើរការល្អ។ សារធាតុប៉ូតាស្យូម ក៏ជួយ​ឲ្យឆ្អឹងរឹងមាំ ការពារនូវជម្ងឺពុកឆ្អឹង។ ៣. ធ្មេញមាំមួនៈ វីតាមីនស៊ី ជម្រុញដល់ការផលិតកូឡាហ្សែន។ កូឡាហ្សែនជួយការពារអញ្ចាញធ្មេញ និងជួយឲ្យធ្មេញរឹងមាំ។ ៤. ថែរក្សាធ្មេញៈ​ ក្រូចថ្លុងផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ សារធាតុនេះជួយជម្រុញឲ្យ​ចលនារបត់ឈាម​នៅក្នុងរាងកាយ និងកាត់បន្ថយឱកាសការវាយប្រហារដោយគាំងបេះដូង និងស្ទះសរសៃឈាម។ ៥. ជម្រុញការបញ្ចុះទម្ងន់ និង ស...