Posts

Showing posts from July, 2017

សារៈប្រយោជន៍របស់ផ្លែស្រការនាគ

Image
  សារៈប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលរបស់ផ្លែស្រការនាគ ស្រការនាគជាផ្លែឈើនៅតំបន់ត្រូពិច ងាយស្រួលដាំ និង កម្រទទួលការយាយីពីសត្វល្អិតចង្រៃនានាណាស់។ ដូច្នេះការដាំដុះស្រការនាគនៅស្រុកខ្មែរយើងមានភាពងាយស្រួល មិនសូវរើសដី ព្រមទាំងមិនសូវទាមទារនូវការថែទាំខ្លាំងក្លាទេ។ ស្រការនាគចាប់ផ្តើមផ្កានៅដើមរដូវភ្លៀង    អាចក្នុងកំឡុងចុងខែមេសា ឬឧសភា ឯការប្រមូលផលអាចចាប់ផ្តើមនៅខែកក្កដារហូតដល់ខែធ្នូរ។ ការទទួលទានផ្លែឈើដាំដុះនៅក្នុងតំបន់ និងតាមរដូវកាលធម្មជាតិនៃការប្រមូលផលនាំមកនូវសុខភាពល្អមហាសាល។ ជាពិសេសផ្លែស្រការនាគនេះមានប្រយោជន៍ដល់សុខភាពច្រើនយ៉ាងណាស់ នៅទីនេះយើងនឹងលើកយកតែផលប្រយោជន៍សំខាន់ៗ ១០យ៉ាង មានដូចតទៅ៖ ១/ ជំនួយបេះដូង ផ្លែនេះមានផ្ទុកនូវ ជាតិខ្លាញ់ដែលជាប្រភព អូមេហ្គា​៣ និង​អូមេហ្គា៦ វាជួយកាត់បន្ថយខ្លាញ់មិនល្អ ( triglycerides)​ កាត់បន្ថយនូវគ្រោះថ្នាក់គាំងបេះដូង។ ឯវីតាមីនស៊ីជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ បង្កើនកូលេស្តេរ៉ូលល្អ។​ ២/ ការពារ និងប្រឆាំងនឹងជម្ងឺមហារីក នៅក្នុងគ្រាប់នៃផ្លែស្រការនាគមានសារធាតុប្រឆាំងទប់ទល់នឹងកោសិការមហារីកឈ្មោះថា ហ្វីតូអាល់បុលមីន ( phytoalbumins​) ។ រីឯវីតាមីនស៊ី ទ...